ការបង្រៀននិយាយនិងលេងល្បែងទំនាក់ទំនងសង្គម - Autism_Family

ការបង្រៀននិយាយនិងលេងល្បែងទំនាក់ទំនងសង្គម

ថ្ងៃទី៦កើត ខែជេស្ធ បឋមាសាឍ ឆ្នាំច សំរឹទ្ធស័ក ពស ២៥៦២
ត្រូវនឹងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៨

ការបង្រៀននិយាយនិងលេងល្បែងទំនាក់ទំនងសង្គម
សូមចុចមើលវីដេអូនៅខាងក្រោមបំផុត
គំរោង
1.    ពេលវេលា: កំណត់ពេលវេលាជាក់លាក់នឹងសមស្រមសំរាប់ក្មេង។
2.    ត្រៀមសំភារះ: ជ្រើសរើសរបស់លេងរឺសំភារះដែលកូនចូលចិត្តខ្លាំង។
3.    ចំនួនមនុស្ស: កូននឹងអ្នកបង្រៀនបើកូនព្រមបើមិនព្រមរកអ្នកជំនួយម្នាក់ទៀតអង្គុយពីក្រោយកូន។
4.    ត្រៀមពាក្យបង្រៀន​: ដែលទាក់ទងនិងសំភារះរឺរបស់លេង។
5.    ការលេងទំនាក់ទំនងសង្គម: អោយគាត់ចេះរងចាំ ចេះមើលមុខ​ និង ចេះធ្វើត្រាប់តាម។
6.    លើកទឹកចិត្តដោយ:​ សសើរអោយរបស់ដែលគាត់ចូលចិត្តលេងនឹងញុំ។
7.    ថតវិដេអូទុកមើលឡើងវិញពីការអនុវត្តន៏ស្រួលកែរសំរួលកំហុសនៅពេលក្រោយបើអាច។
8.    កំណត់ពេលវេលាបើបង្រៀនរយះពេលកំណត់ណាមួយដែលត្រូវនឹងសន្ថានភាពកុមារអូទីសឹមដល់ពេលកំណត់ហើយនៅមិនបានផលទៀត​ត្រូវដូរវិធីសាស្ត្រថ្មី។លៃលកតាមសន្ថានភាពកុមារ
ពេលអនុវត្តន៍
1.    ពេលវេលា: កំណត់ពេលរសៀលព្រោះកូនរៀនពេលរសៀល។
2.    ត្រៀមសំភារះ: ជ្រើសរើសរបស់លេងរឺសំភារះដែលកូនចូលចិត្តខ្លាំងទៀនព្រោះកូនខ្ញុំចូលចិត្តផ្លុំទៀន
3.    ចំនួនមនុស្ស: កូននឹងខ្ញុំ ព្រោះធ្លាប់អនុវត្តន៍អង្គុលលេងពីទល់មុខគ្នារួចមកហើយ។
4.    ត្រៀមពាក្យបង្រៀន​: ដែលទាក់ទងនិងសំភារះរឺរបស់លេង មានផ្លុំទៀន ដុតទៀន​ ។
5.    ការលេងទំនាក់ទំនងសង្គម អោយគាត់ចេះរងចាំ​ ពេលចាប់ផ្លើមថ្ងៃទីមួយអោយគាត់រាប់ដល់បី ចេះមើលមុខ​ យករបស់រឺសំភារះដាក់ជិតភ្នែកម៉ាក់ អោនដល់ទីតាំងភ្នែកគាត់សំលឹងរឺ ចាប់មុខគាត់អោយទល់មុខម៉ាក់ និង ចេះធ្វើត្រាប់តាម ធ្វើកាយវិការលើកដៃ លើដៃពីរទះដៃគោះដៃបើគាត់ធ្វើតាមបញ្ជាក់ថាគាត់ផ្ចង់អារម្មណ៏នឹងម៉ាក់។
6.    លើកទឹកចិត្តដោយសសើរដោយទះដៃនិងហោរ៍បើកុមារមិនមានបញ្ហានិងសំលេងអូរអ៊រ អោយរបស់ដែលគាត់ចូលចិត្តលេងនឹងញុំ ខ្ញុំមិនអោយព្រោះផ្លុំទៀនជាសកម្មភាពដែលគាត់ចូលចិត្តហើយ។
7.    ថតវិដេអូទុកមើលឡើងវិញពីមុនកូនខ្ញុំឃើញកាមារាគាត់នឹងមិនធ្វើសោះដឹងតែអោនមុខទៅក្រោមតែអីឡូវគ្រាន់បើ។
8.    កំណត់ពេលវេលាបើបង្រៀនរយះពេល១ខែរដោយអនុវត្ដន៍បីថ្ងៃក្នុងមួយសប្តាហ៍ដល់ពេលកំណត់ហើយនៅមិនបានផលទៀត​ត្រូវដូរវិធីសាស្ត្រថ្មី។លៃលកតាមសន្ថានភាពកុមារ
នេះជាបទពិសោធន៍ដែលខ្ញុំអនុវត្តន៍ជាមួយកូនរាល់ថ្ងៃសង្ឈឹមម៉ាក់ៗដទៃទៀតយកទៅឆ្នៃតាមទំលាប់កូនមួយៗព្រោះកុមារអូទីសឹម១០០ទាំង១០០ខុសគ្នាទាំងអស់។ តែរបស់មួយដែលពួកគេមានដូចគ្នាគឺគ្រួសារកក់ក្តៅដែលបារម្ភ ពីពួក​គេ។
បើម៉ាក់ៗមានយោបល់ក្នុងការបង្រៀនរឺ ចង់អោយវិធិសាស្ត្រថ្មីសូមជួយ Command។ ហើយបើយល់ថាអត្ថបទនេះមានប្រយោជន៍សូមចុច Like Share ដើម្បីបានទៅដល់គ្រួសារអូទីសឹមផ្សេងទៀតនិងជួយ Subscribe YouTube Chanel ដើម្បីទទួលបានវីដេអូថ្មីៗ។

បើមានការខុសឆ្គងសំនេរនិងអត្ថបទសូមអនុគ្រោះផង
ទទួលយោបល់កែរលំអរជានិច្ច
កូនខ្ញុំជាកុមារអូទីសឹម


[full_width]




ការបង្រៀននិយាយនិងលេងល្បែងទំនាក់ទំនងសង្គម ការបង្រៀននិយាយនិងលេងល្បែងទំនាក់ទំនងសង្គម Reviewed by Autism Khmer on June 18, 2018 Rating: 5
Powered by Blogger.