ក្មេងអូទីសឹមម្នាក់ជានិស្សិតថ្នាក់បណ្ឌិតទ្រឹស្រ្តីរូបវិទ្យានៅអាយុ១៥ឆ្នាំ
ប្រវត្តិសង្ខេបពី
ក្មេងអូទីសឹមម្នាក់ជានិស្សិតថ្នាក់បណ្ឌិតទ្រឹស្រ្តីរូបវិទ្យានៅអាយុ១៥ឆ្នាំ
នៅអាយុពីរឆ្នាំ Jacob ចាប់ផ្តើមផ្លែកមិនសំលឹងមុខមិននិយាយ
ហើយត្រូវបានគ្រូពេទ្យធ្វើរោគវិនិច្ឆ័យថាជាកុមារអូទីសឹម។
គ្រូពេទ្យជំនាញប្រាប់ឪពុកម្តាយគាត់ថា Jacob មិនអាចចូលរួមក្នុងសង្គមដូចក្មេងធម្មតា មិនអាចសរសេរ អាននិងនិយាយបានទេ។
ប៉ុន្តែឪពុកម្តាយរបស់គាត់មិនបោះបង់និងមិនយល់ស្របតាមសំដីរគ្រូពេទ្យជំនាញនោះទេ។ ឪពុកម្តាយគាត់បានរកអ្នកឯកទេសបង្រៀនក្មេងអូទីសឹមមកបង្រៀន
ទាំងការរៀននិយាយ ការលូតលាស់រាងកាយ ការលូតលាស់បញ្ញារស្មារតី កូនគាត់ជារៀងរាល់ថ្ងៃ។លទ្ធផលអ្នកឯកទេសនៅតែថា Jacob មិនអាចនិយាយជារៀងរហូត។ កំឡុងពេលដែលអ្នកឯកទេសបង្រៀននោះ Jacob តែងតែ មានអាកប្បកិរិយារករឿង មិនសប្បាយចិត្ត មិនចង់នៅក្នុងបន្ទប់រៀន
គាត់ឈប់បញ្ចេញសំលេង មិនសំលឹងមើលភ្នែកអ្នកដទៃទាល់តែសោះ និងមិនឆ្លើយតមទៅសំនួរទាំងសំដីរឺកាយវិការ
ពេលម្តាយគាត់និងអ្នកដទៃអោបរឺនៅជិត គាត់នឹងរួញចេញដោយទាំងកំហឹង។
ឪពុកម្តាយគាត់បានសំរេចចិត្តធ្វើរឿងពីរយ៉ាងដែលផ្លាស់ប្តូរជីវិតគ្រួសារគាត់ដល់សព្វថ្ងៃនេះ៖
·
ម្តាយរបស់ Jacob នាងបង្រៀនកូននៅផ្ទះដោយខ្លួនអែង។
·
នាងបានលេងជាមួយកូននឹងល្បែងដែលកូនចូលចិត្តដូចជា
គូររូប រៀនគណិតវិទ្យា និង ល្បែងផ្គុំរូប។
កំឡុងពេលនោះ Jacob សប្បាយចិត្តច្រើននិងមានទំនាក់ទំនងកាន់តែប្រសើរឡើង។នៅអាយុ៥ទៅ៦ឆ្នាំ Jacob នៅតែមិនអាចចូលរួមក្នុងសង្គមនិងនិយាយបានល្អដូចក្មេងមានអាយុដូចគាត់ទេ។តែឪពុកម្តាយគាត់នៅតែបន្តរជួយកូនហើយឃើញថាកូនពូកែរជាងក្មេងដ៏ទៃផ្នែកគណិតវិទ្យានិងការចង់ចាំបានល្អ។
ដោយJacob ពូកែខាងគណិតវិទ្យានៅអាយុ១០ឆ្នាំគាត់ត្រូវ
វិទ្យាល័យផ្នែកគណិតវិទ្យាមួយទទួលចូលរៀនបាន រយះពេលពីសប្តាហ៍ក្រោយ
គាត់បានប្រលង់ជាប់ នៅសកលវិទ្យាល័យ Indiana’s Purdue University ហើយបានចូលរៀននៅមហាវិទ្យាល័យផ្នែកគណិតវិទ្យា។ ក្នុងកំឡុងពេលដែល Jacob សិស្សាទីនោះគាត់អាចរកលុយដោយបង្រៀនគួរមិត្តភ័ក្តនិងធ្វើជំនួយការស្រាវជ្រាវមួយនៅមហាវិទ្យាល័យគណិតវិទ្យានោះ។
នៅអាយុ ១៥ឆ្នាំ Jacob បានដាក់ពាក្យចូលរៀនដោយជោគជ័យថ្នាក់បណ្ឌិតនៅវិទ្យាស្ថានដ៏ល្បីលើពិភពលោក
Perimeter Institute for
Theoretical Physics នៅប្រទេសកាណាដា
ហើយជានិសិត្សថ្នាក់បណ្ឌិតដ៏ក្មេងបំផុតក្នុងប្រតិ្តសាស្រ្ត។
Jacob មាន IQ=170 ខ្ពស់ជាង IQដែលគេធ្វើការប៉ាន់ប្រមាណរបស់ Albert Einstein ។
ហើយការសិស្សាស្រាវជ្រាវរបស់ Jacob បានបោះពុម្ភជាសាធារណនៅអាយុ១៣ឆ្នាំ។ វាពិតជាអស្ចារ្យណាស់ហើយពិបាកនឹងជឿដែលក្មេងអូទីសឹមម្នាក់សូម្បីតែចង់ខ្សែរស្បែកជើងក៏មិនចេះផងដែលនោះតែរៀនចប់ថ្នាក់បណ្ឌិត
។ “ខ្ញុំមានមោទនភាពចំពោះបញ្ហាខួរក្បាលអូទីសឹមរបស់ខ្ញុំ
ព្រោះខ្ញុំជឿនេះជាមូលហេតុដែលធ្វើអោយខ្ញុំជោគជ័យដល់សព្វថ្ងៃនេះ”
នេះជាសំដីរបស់ Jacob ពេលធ្វើសំភាសន៍។
តាមការស្រាវជ្រាវ គេរកឃើញថាអ្នកដែលពូកែរៗលើពិភពលោកមានភាគច្រើនមានបញ្ហារខួរក្បាលអូទីសឹម
ហើយ១០ភាគរយះនៃក្មេងអូទីសឹមមានជំនាញពិសេសដូចជា ពូកែរគណិតវិទ្យា តន្ត្រី សិល្បះ
គំនូរ និងមានការចង់ចាំបានល្អ។
សូមស្រមៃមើលបើឪពុកម្តាយរបស់ Jacob ទទួលយកសំដីរបស់អ្នកឯកទេសឆ្នាំនោះតើ Jacobទៅជាយ៉ាងណា?
ពិតមែនតែ Jacob មានទេពកោសល្យកំណើតប៉ុន្តែឪពុកម្តាយគាត់បោះបង់ក្តីសង្ឈឹមព្រោះគាត់ជាកុមារអូទីសឹមទុកគាត់ចោលតើគាត់នឹងអាចបញ្ចេញពន្លឺពេញពិភពលោកនេះបានទេ។ ជាចុងក្រោយសូមឪពុកម្តាយដែលមានកូនអូទីសឹមកុំអស់សង្ឈឹមហើយចំណាយពេលជួយគាត់អោយបានច្រើនទាក់ទងទំនាក់ទំនងសង្គម
ហើយជឿថាគាត់ជាក្មេងដូចក្មេងធម្មតា គ្រាន់តែគាត់មើលឃើញសង្គមនេះនៅជ្រុងផ្សេងពីយើង។
សូមផ្តល់ក្តីស្រឡាញ់និងមានមោទនភាពកូននោះលោកអ្នកនឹងឃើញភាពអស្ចារ្យរបស់កូន។
ក្មេងអូទីសឹមម្នាក់ជានិស្សិតថ្នាក់បណ្ឌិតទ្រឹស្រ្តីរូបវិទ្យានៅអាយុ១៥ឆ្នាំ
Reviewed by Autism Khmer
on
July 09, 2018
Rating:
