ស្វែងយល់ពីវិធីគ្រប់គ្រង់អាកប្បកិរិយាររបស់កុមារអូទីសឹម
ថ្ងៃ៦កើត ខែទុតិយាសាធ ឆ្នាំច សំរឹទ្ធិស័ក ពស ២៥៦២
ត្រូវថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៨
ត្រូវថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៨
ក្រុងភ្នំពេញ ប្រទេសកម្ពុជា
សួស្តីមិត្តទាំងអស់
ជាពិសេសឪពុកម្តាយនិងអាណាព្យាបាលកុមារអូទីសឹម
នៅថ្ងៃទី១៦និង១៧ ខែកក្កដា ឆ្នាំ២០១៨ ខ្ញុំបានចូលរួមវគ្គបណ្តុះបណ្តាលស្តីអំពី The Behavior Management for Children with Autism and Intellectual Disabilities ពិតមែនតែរយះពេលពីរថ្ងៃតែផ្តល់នូវចំណេះដឹងជាច្រើនដល់ខ្ញុំ។ ម្តាយនិងកូនដូចមនុស្សមកពីប្រទេស ឬ ភពផ្សេងគ្នាវាពិតជាពិបាកណាស់ក្នុង អារម្មណ៍ដែលមិនយល់ពីកូន មិនដឹងទាក់ទងជាមួយកូនយ៉ាង។ ពេលកូនយំ ខឹង ស្រែក ធ្វើបាបខ្លួនអែង មិនដឹងថាកូនកើតអី ឈឺ ក្តៅ ត្រជាក់ រឺចង់បានអីអោយប្រាកដ។ អីទីសឹមជាបញ្ហាថ្មីសំរាប់ប្រទេសកម្ពុជាហើយប្រជាជនភាគច្រើននៅមានអបិយជំនឿច្រើននិងការលាក់បាំងដោយយល់ថាខ្មាស់គេពេលកូនមានបញ្ហាអូទីសឹម។ ពិតជាពិបាកណាស់សំរាប់ពន្យល់ពួកគាត់ និងប្រាប់មូលហេតុ ដោយសូម្បីតែអ្នកវិទ្យាសាស្ត្រមិនទាន់រកមូលហេតុពិតប្រាកដដែលបណ្តាលអោយកុមារមានបញ្ហាអូទីសឹមពិតប្រាកដ។
អូទីសឹមជាពិការភាពផ្នែកខួរក្បាល ដែលប៉ះពាល់ដល់ ការទំនាក់ទំនងសង្គម ការនិយាយស្តី ការទទួលរបស់វិញ្ញាណទាំងប្រាំ និង អាកប្បកិរិយាប្លែក ហើយមិនប៉ះដល់បញ្ញាទេពេលខ្លះក្មេងអូទីសឹមមានបញ្ញាលើសក្មេងធម្មតាទៀត។
ថ្ងៃនេះសូមលើកអំពីអាកប្បកិរិយារបស់កុមារអូទីសឹមដែលបានដឹងដោយការអានសៀវភៅនិងឆ្លងកាត់វគ្គខ្លីៗដែលមានកន្លងមក៖
- អាកប្បកិរិយាជាភាសាដែលកុមារប្រើសំរាប់សំដែងជំនួសការនិយាយ
- អាកប្បកិិរិយាអាចមាន អាកប្បកិរិយាមិនល្អ អាកប្បកិរិយាល្អ
- អាកប្បកិរិយាអាចមិនមែនចរិកពិតរបស់កុមារកុមាអីទីសឹម
- គ្រប់អាកប្បកិរិយាសុទ្ធតែមានហេតុផល ដោយកុមារអូទីសឹមទាំង១០០នាក់ខុសគ្នាទាំង១០០នាក់ ដូចនេះអាកប្បកិរិយាដែលកុមារ (ក) និង (ខ) ដូចគ្នាមិនប្រាកដថាមានហេតុផលដូចគ្នានោះទេដូចនេះគ្រួសារត្រូវយកចិត្តទុកដាក់និងតាមដានថាអាកប្បកិរិយានេះកើតណាពេលណា ហើយរយះពេលប៉ុន្នាន។
ខាងក្រោមខ្ញុំបានដាក់បទបង្ហាញនិយាយ The Behavior Management for Children with Autism and Intellectual Disabilities ដែលខ្ញុំទទួលបានការយល់ព្រមក្នុងការចែកជាសាធារណះដោយលោក Sarin Chan ជានាយកអង្កការជំនួយនៃក្តីសង្ឈឹមសម្រាប់សហគមន៍ (Hhc daycare) រួមទាំងលោកនិងលោកស្រី Wendland ជាគ្រូរបង្រៀនមកពីអង្កការគ្រាំទ្រជនមានពិការភាពអន្តជាតិ (Disability Support International) សង្ឈឹមថានិងជួយឪពុកម្តាយកុមារអូទីសឹមយល់ពីកូនបានច្រើន។
សូមចុចលើដើម្បីទទួល បានឯកសារ--> Behavior Presentation for CIDAN_ Khmer Versionជាចុងក្រោយសូមអរគុណ លោក Sarin ដែលអនុញ្ញាតអោយខ្ញុំចូលរួមវគ្គបណ្តុះបណ្តាល ពិតមែនតែរយះពេលពីរថ្ងៃតែផ្តល់នូវចំណេះដឹងជាច្រើនដល់ខ្ញុំ ហើយខ្ញុំនឹងចែករំលែកចំណេះដឹងនេះទៅឪពុកម្តាយកុមារអូទីសឹមផ្សេងទៀត ហើយអរគុណរឹតតែពិសេសទៀតដល់លោកនិងលោកស្រី Wendland ដែលចំណាយពេលដ៏មានតំលៃមកបង្រៀនទាំងពួកយើង។
ក្រៅពីពាក្យអរគុណខ្ញុំសូមជូនពរអោយពួកគាត់និងក្រុមគ្រួសារជួបតែសេចក្តីសុខ។
បើមានកំហុសខុសឆ្គងដោយវាថា អក្ខរាវិរុទ្ធសូមអនុគ្រោះនិងជួយកែរលំអរតាម Comment ។
បើមានសំនួរទាក់ទងនឹងអូទីសឹមសូម Comment ខាងក្រោម។
សរសេរអត្ថបទ៖ កែវ ពិសី(ម៉ាក់យូអុី)
សរសេរអត្ថបទ៖ កែវ ពិសី(ម៉ាក់យូអុី)
ស្វែងយល់ពីវិធីគ្រប់គ្រង់អាកប្បកិរិយាររបស់កុមារអូទីសឹម
Reviewed by Autism Khmer
on
July 18, 2018
Rating: