សុខភាពមិនល្អ - Autism_Family

សុខភាពមិនល្អ

រឿងកំប្លែង
សុខភាពមិនល្អ
​​​​​​​ពូសុខមានសុខភាពមិនល្អទេ។ គាត់មានអាការះល្វើយអស់កម្លាំងគ្រប់ពេល ហើយបេះដូងរបស់គាត់ធ្វើទុក​ឡើង​ជា​រឿយៗ​។
ប្រពន្ធគាត់តឿនគាត់ថា :បងត្រូវទៅពិគ្រោះជាមួយវេជ្ជបណ្ឌិតហើយ​​ ​។
ពូសុខមិនចូលចិត្តទៅជួបវេជ្ជបណ្ឌិតទេ​ប៉ុន្តែមួយសប្តាហ៍បន្ទាប់មកគាត់ក៏ទៅ។​ វេជ្ជបណ្ឌិតបាន សួរគាត់ជាច្រើនសំនួរ និងសរសេរចំលើយរបស់ពូសុខ។

គាត់សួរទៅពូសុខថា តើពូពិសាអ្វីខ្លះនៅពេលព្រឹក?

ពូសុខឆ្លើយថា​: ត្រីចៀននិងបាយ

វេជ្ជបណ្ឌិតបានសួរបន្តថា: ហើយនៅពេលអាហារថ្ងៃត្រង់ពូពិសាអ្វី?

ពូសុខឆ្លើយថា:​ សាច់គោអាំងនិងបាយ

វេជ្ជបណ្ឌិតបានសួរបន្ថែមទៀត: រួចចុះលោកពិសារអីនៅពេលល្ងាច

ពូសុខឆ្លើយថា:​ មាន់ដុតនិងបាយ
បន្ទាប់មកវេជ្ជបណ្ឌិតនិយាយថា: ពូត្រូវពិសារផ្លែឈើខ្លះអោយបានរាល់ថ្ងៃនិងពិសាទាំងសំបកផ្លៃឈើ តែម្តង។ សំបកនេះមានគុណប្រយោជន៏ល្អណាស់។​ តើពូចូលចិត្តពិសាផ្លៃឈើណាជាងគេ?

ពូសុខ: ឆ្លើយទាំងមិនសប្បាយចិត្តថា ផ្លែដូង😡

វេជ្ជបណ្ឌិត: កប់យោបល់!!!😀😀😀😁😁😁

អគុរណសំរាប់ការអាន

[full_width]
សុខភាពមិនល្អ សុខភាពមិនល្អ Reviewed by Autism Khmer on June 16, 2018 Rating: 5
Powered by Blogger.