តើឪពុកម្តាយកុមារអូទីសឹមជួយផ្លូវចិត្តខ្លួនឯងដោយវិធីណា?
ថ្ងៃពុធ ១០កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ពស ២៥៦២
ត្រូវនឹង ថ្ងៃទី ១៩ ខែ កញ្ញា ឆ្នាំ ២០១៨
ថ្ងៃពុធ ១០កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ពស ២៥៦២
ត្រូវនឹង ថ្ងៃទី ១៩ ខែ កញ្ញា ឆ្នាំ ២០១៨
តើឪពុកម្តាយកុមារអូទីសឹមជួយផ្លូវចិត្តខ្លួនឯងដោយវិធីណា?
- ព្រមទទួលថាកូនមានពីការភាពអូទីសឹម
- ស្រាវជ្រាវឯកសារតាម internet រឺអានសៀវភៅទាក់ទងនឹងពិការភាពអូទីសឹមនិងចិត្តសាស្រ្ត បញ្ហាញាណទាំងប្រាំ
- បង្កើនទំនាក់ទំនងជាមួយឪពុកម្តាយកុមារអូទីសឹមផ្សេងទៀតដើម្បីទទួលបានបទពិសោធន៍និងចែករំលែកបទពិសោធន៍
- ចូលរួមសិក្ខារសាលារឺវគ្គបង្រៀនដែលទាក់ទងអូទីសឹមនិងផ្លូវចិត្ត
- ពិភាក្សារក្នុងគ្រួសារដាក់ផែនការបង្រៀនកូនកុំអោយយឺតពេលចូលរៀនក្នុងសាលាធម្មតា
- អនុវត្តន៍ផែនការបង្រៀននិងចំណាយពេលចុងសប្តាយ៍ដោយនាំកូនចូលរួមក្នុងសង្គម
- មើលគំរូឪពុកម្តាយនៅបរទេសដែលយកកាលលំបាកក្លាយជាឪកាស
- បង្កើតគំនិតរួមជាមួយឪពុកម្តាយផ្សេងៗបានជាសំលេងសហគមអូទីសឹមសំរាប់ជួយរកផលប្រយោជន៍ដល់កុមារអូទីសឹម។
- រកចន្លោះពេលណាមួយសំរាប់ខ្លួនឯងបន្ធូរអារម្មណ៍រឺក៏រៀនសមាធិ។
ក្រោយពីជួយខ្លួនខ្ញុំពីវិបាតផ្លូវចិត្តនេះហើយខ្ញុំអាចមានទំនាក់ទំនងណឺងកូនខ្ញុំបានច្រើនពួកយើងអាចប្រលែងលេងជាមួយគ្នាដោយពីមុនខ្ញុំមិនយល់ពីកូនខ្ញុំសោះ។
អូទីសឹមមិនមែនជាជំងឺទេ
កុមារអូទីសឹមត្រូវការគ្រួសារមិត្តដែលយល់ពីគាត់នោះ ពួកគាត់នឹងបង្ហាញអោយឃើញ
ភាពអស្ចារ្យ
និង ទេពកោសល្យ
របស់គាត់។
សូមអរគុណ
សរសេរអត្ថបទ៖ កែវ ពិសី (ម៉ាក់យូអុី)
តើឪពុកម្តាយកុមារអូទីសឹមជួយផ្លូវចិត្តខ្លួនឯងដោយវិធីណា?
Reviewed by Autism Khmer
on
September 19, 2018
Rating:
